កណ្តាលៈ បុរសចំណាស់ម្នាក់ បានដាច់ចិត្តផឹកថ្នាំបំពុលសម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ បន្ទាប់ពីបុរសម្នាក់នោះបានផឹកស្រាស្រវឹងរួចមក។ ហេតុការណ៍ផឹកថ្នាំបំពុលធ្វើអត្តឃាតនេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច ភូមិចុងខ្សាច់ ឃុំ ឈេីខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អុឹម ស្រិុន ភេទប្រុស អាយុ៦៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅនៅភូមិកើតហេតុខាងលើ ហើយកន្លងមកជនរងគ្រោះ អុឹម ស្រុិន តែងតែផឹកស្រាជាប្រចាំ មានពេលខ្លះរហូតវង្វេងបាត់បង់ស្មារតី បាត់ការចងចាំក៏មាន លុះនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១៤នឹង៣០នាទីក្រោយពីជនរងគ្រោះ ផឹកស្រាស្រវឹុង រួចក៏ឡេីងសំរាកនៅលេីផ្ទះរបស់ខ្លួន ដោយពុំមានអ្នកណានៅផ្ទះឡេីយ លុះនៅវេលាម៉ោង ១៥ នឹង៣០នាទីថ្ងៃ ដដែលកូនជនរងគ្រោះ មកដល់ផ្ទះឃេីញឪពុកដេកបែកពពុះមាត់ ហេីយធុំក្លិនថ្នាំពុល ក៏នាំបងប្អូនយកឪពុកដោយដឹកតាមទូកយកទៅព្យាបាល នៅមន្ទីរពេទ្យប្រទេសវៀតណាម តែដោយគ្រូពេទ្យជួយសង្រោ្គះមិនបានក៏ស្លាប់បាត់បង់ជីវិត រួចយកសាកសពឪពុកមកផ្ទះវិញ ទេីប រាយការណ៍ជូនសមត្ថកិច្ច ។
ក្រោយពីបានទទួលព័ត៌មានផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជាពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ នឹងក្រុមគ្រួសារសព ដេីម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថាជនរងគ្រោះ ពិតជាផឹកថ្នាំពុល ធ្វេីអត្តឃាតដោយខ្លួនឯង ប្រាកដមែនពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធនឹងករណី ផ្សេងទ្បើយ ។
ក្រោយការពិនិត្យរួចសមត្ថកិច្ចបានអនុញ្ញាតិប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់