ព័ត៌មានកីឡា

PSG ចង់បានតាបារាំង

បន្ទាប់ពីទទួលបានដំណឹងនៃការចាកចេញរបស់លោក Arsene Wenger រួចមក​ក្រុមសេដ្ឋីបារាំង Paris Saint Germain មានចំណាប់អារម្មណ៍ចង់បានគ្រូបង្វឹក​ចាស់វស្សារូបនេះយ៉ាងខ្លាំង។

បើតាមការចុះផ្សាយរបស់ Le10 Sports ពីប្រទេសបារាំង បានឲ្យដឹងថា ក្រុម Paris Saint Germain ចង់បានលោក Arsene Wenger មកដឹកនាំក្លិប​ប្រសិនបើលោកពិតជាចាកចេញពីក្រុមកាំភ្លើងធំ Arsenal នៅរដូវកាលក្រោយនេះ​មែន។ ថ្វីដ្បិតតែលោក Wenger មិនសូវជាជោគជ័យខ្លាំងក្នុងការដឹកនាំក្រុម Arsenal អស់រយ:ពេលជាច្រើនឆ្នាំមកនេះមែន តែបទពិសោធន៍ និងសមត្ថភាព របស់តាបារាំងរូបនេះ ហាក់ឆក់យកចិត្តក្លិប Paris Saint Germain ចង់បានលោក មកដឹកនាំក្លិប ពោលធ្វើឲ្យក្លិបទទួលបានជោគជ័យជាងមុន ផងដែរ។

គួររំលឹកឡើងវិញថា លោក Arsene Wenger បានដឹកនាំក្រុម Arsenal រយ:ពេល ២២ ឆ្នាំកន្លងមកហើយ ដោយជួយឲ្យក្រុមអង់គ្លេសមួយនេះ ឈ្នះពាន Premier League ៣ លើក​និង FA Cup ៧ លើក ខណ:បទពិសោធន៍នេះហើយ ដែលធ្វើឲ្យក្រុម Paris Saint Germain ចាប់អារម្មណ៍ចង់បានយ៉ាងខ្លាំង។

មតិយោបល់