ព័ត៌មានជាតិ

ចោរយកកន្ត្រៃកាត់ដែកលួចកាត់ខ្សែភ្លើង បណ្តាលឲ្យតំបន់មួយចំនួននៅក្នុងខណ្ឌ និងខេត្តកណ្តាល ដាច់ចរន្តអគ្គិសនី

ភ្នំពេញៈ យោងតាមផេក អគ្គិសនីកម្ពុជា បានឲ្យដឹងថា ថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១២ (GS12-F3) មូលហេតុដោយសារ មានចោរយកកន្រ្តៃកាត់ដែកកាត់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់កាកាប សង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (២) វិថីឈ្នះឈ្នះ សង្កាត់គោករការ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ (៣) សង្កាត់ស្នោរ និងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (៤) ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ករណីខាងលើនេះ ក្រុមការងារបច្ចេកទេសបានធ្វើការផ្លាស់ប្ដូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ០៥និង៣២នាទីព្រឹក ៕

មតិយោបល់