ក្រុមជម្រើសជាតិវៀតណាម U-19 បានបញ្ចប់យុទ្ធនាការពានរង្វាន់ Suwon JS Cup ឆ្នាំ ២០១៨ ដោយលទ្ធផលស្មើ ១-១ ជាមួយកូរ៉េខាងត្បូង U-19 នៅឯកីឡដ្ឋាន Suwon World Cup កាលពីថ្ងៃអាទិត្យ។
ប្រទេសវៀតណាមបានខកចិត្តនៅក្នុងការប្រកួតបើកឆាក ៤-០ ទល់នឹងក្រុម ម៉ិចស៊ីកូ និងបានស្មើ ១-១ ជាមួយ ម៉ារ៉ុក ។ នៅចុងក្រោយនៃការប្រកួតពានរង្វាន់បែបមិត្តភាពនេះ ក្រុមតារាវ័យក្មេង បានបញ្ចប់ដោយស្មើពីរដង និងចាញ់មួយដង។ ខណៈដែលការប្រកួតកាលពីថ្ងៃអាទិត្យ កូរ៉េខាងត្បូង បានធ្វើការនាំមុខមុនពីសំណាក់កីឡាករ Ko Jun-hee ដោយប្រើជើងឆ្វេងនៅនាទីទី ១៣ តែវៀតណាម រកបានស្មើវិញនៅនាទី ៣៦ ក្រោយពីការខិតខំប្រឹងប្រែងបញ្ជូនបាល់យ៉ាងល្អដោយកីឡាករ Nham Manh Dung នឹងទាត់បកក្រោយចញ្ចូលទីបានសម្រេចពីខ្សែប្រយុទ្ធ Dang Van Toi។
ក្រុមរបស់លោក Hoang Anh Tuan បិុះនឹងបានបន្ថែមគ្រាប់បាល់ស៊ុតបញ្ចូលទីទៅហើយ នៅនាទីទី ៧៥ ពីកីឡាករ Manh Dung តែសោកស្តាយបាល់ប៉ះនឹងបង្គោលទី។ ធ្វើឲ្យការប្រកួតបានបញ្ចប់ទៅជាមួយនឹងលទ្ធផលស្មើ ១-១ ។
ក្រោយពីបញ្ចប់ការប្រកួតពានរង្វាន់នេះក្រុម ម៉ិចស៊ីកូ ជាអ្នកទទួលបានពានជាមួយនឹងជ័យជម្នះពីរលើក និងការចាញ់តែមួយលើក ខណៈដែល ម៉ារ៉ុក និង កូរ៉េខាងត្បូង បានឈរនៅលេខ២ និងក្រុមទៅពីតំបន់អាស៊ានមួយនេះបានលេខ៣ ៕
https://www.youtube.com/watch?v=11pk5YCflXc
មតិយោបល់