ព័ត៌មានជាតិ

ហុងដា ពន្លះហ៊ីយ៉ិនដាយ ស្លាប់ និងរបួសធ្ងន់ ២នាក់

កំពង់ធំ: កាលពីវេលាម៉ោង៩ និង៤៥នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុក រថយន្តឈប់លើទ្រូងផ្លូវ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៨៧-១៨៨ ភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ម៉ូតូបង្កម៉ាកហុងដា C125 ពណ៌ខ្មៅ ពណ៌ទឹកមាស ពាក់ស្លាកលេខកំពង់ធំ 1H-6546 បើកបរដោយឈ្មោះ ស៊ឹម ណី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានស្លាប់នៅកន្លែងកើតហេតុ។ ចំណែកអ្នករួមដំណើរ ឈ្មោះ លោក ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានរបួសធ្ងន់ ទាំងពីរមិនពាក់មួកសុវត្ថិភាពដូចគ្នា។

រីឯរថយន្តម៉ាកហ៊ីយ៉ិនដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-9528 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូ និងរថយន្តមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់