យោងតាមគេហទំព័ររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា ក្រុមហ៊ុន YUNNAN SHENGMAO INVESTMENT បាន «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» បានបោះទុនសរុបប្រមាណ ៩៩លានដុល្លារអាមេរិក បង្កើតការងារជាង ១ពាន់កន្លែង វិនិយោគលើគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម នៅតំបន់ឬស្សីកែវ។
តាមសំណើសុំវិនិយោគលើគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម TRIUMPH កម្ពុជារបស់ក្រុមហ៊ុន «YUNNAN SHENGMAO INVESTMENT (CAMBODIA) CO.,LTD» គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាព»” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៩៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១០១កន្លែង៕
មតិយោបល់