គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ចំនួនអ្នកស្លាប់ដោយសារលិចនាវានៅកូរ៉េខាងត្បូងបានកើនឡើងដល់ ៦៤នាក់ ហើយអាជ្ញាធរកំពុងស្វះស្វែងរកអ្នកបាត់ខ្លួនបន្ត។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។
ចាប់តាំងពីថ្ងៃពុធសប្ដាហ៍មុនូ រហូតមកដល់ព្រឹកថ្ងៃចន្ទនេះ អាជ្ញាធរបានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារលិចនាវាដឹកសិស្សរបស់កូរ៉េខាងត្បូង បានកើនឡើងដល់ ៦៤នាក់ និងបាត់ខ្លួន ២៣៨នាក់។
អាជ្ញាធរប្រចាំតំបន់បានធ្វើសន្និសិទព័ត៌មានបង្ហាញពីប្រតិបត្តិការនៃការរុករកអ្នកបាត់ខ្លួននៅក្នុងឧបទ្ទវហេតុលិចនាវាដឹកសិស្ស ដោយប្រតិបត្តិការនេះបានធ្វើឡើងយ៉ាងសកម្មទាំងថ្ងៃ ទាំងយប់ ដើម្បីស្វែងរកអ្នកបាត់ខ្លួន។
នៅថ្ងៃនេះ ប្រតិបត្តិការជួយសង្គ្រោះអាចនឹងល្អជាងរាល់ថ្ងៃ ព្រោះតែអាកាសធាតុអំណោចផល ទាំងខ្យល់ ទាំងរលក និងសីតុណ្ហភាព៕
មតិយោបល់