ព័ត៌មានកីឡា

Rivaldo ប្រាប់ Neymar បើចង់ក្លាយជាកីឡាករល្អបំផុត ទាល់តែផ្លាស់មកក្លិបមួយ​នេះ

អតីតខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុម Barcelona និងជាតារារៀមច្បង ធ្លាប់ជួយប្រេស៊ីល លើកពាន World Cup កាលពីឆ្នាំ ២០០២ Rivaldo បានប្រាប់ Neymar ឲ្យចាកចេញពីក្រុម Paris Saint Germain បើចង់ក្លាយជាកីឡាករល្អបំផុតក្នុងពិភពលោកនោះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់កាសែត Marca បានឲ្យដឹងថា Rivaldo បានណែនាំសិស្សប្អូន Neymar ឲ្យចាកចេញពីក្រុម Paris Saint Germain ដើម្បីស្វែងរកទ្រនុំថ្មី អាចធ្វើឲ្យកីឡកររូបនេះ សម្រេចបំណងរបស់គេ។ ក្នុងនោះដែរ​ អតីតកីឡាករឆ្នើមរបស់ក្រុម Barcelona រូបនេះ បានប្រាប់ Neymar​​ ឲ្យផ្លាស់ទៅលេងជាមួយ Real Madrid ដែលជាក្លិបយក្សអេស្ប៉ាញ ក្នុងគោលបំណង​ស្វែងរកក្តីសង្ឃឹមនៅទីនោះ។ កីឡាកររូបនេះ បានឲ្យដឹងទៀតថា នៅ Real Madrid អាចធ្វើឲ្យ Neymar ឈ្នះពាន Balon D’Or បាន ពោល Neymar នឹងក្លាយជាកីឡាករល្អបំផុត ជំនួសតំណែង Lionel Messi និង Cristiano Ronaldo ក្នុងពេលដ៍ខ្លី​ខាងមុខនេះ។

ជាការពិតណាស់ Real Madrid ជាក្លិបធំមួយនៅអឺរ៉ុប មានឱកាសឈ្នះពានជាច្រើន ដែលខុសប្លែកពីក្រុម Paris Saint Germain ថ្វីបើសម្បូរលុយ និងខ្លាំងនៅបារាំងមែន តែការប្រកួតពានអឺរ៉ុប UEFA Champion League វិញ នៅមានកម្រិតនៅឡើយ​ ជាហេតុធ្វើឲ្យការចំណាយ​ពេលជាមួយក្លិបបារាំងមួយនេះ មិនល្អឡើយ សម្រាប់អនាគត់របស់ Neymar ។

មតិយោបល់