ព័ត៌មានជាតិ

ឧបករណ៍​ទាំង ៥ ដែល​ធន់​នឹង​ការ​ជ្រាប់​ទឹក​

​គួរ​ឲ្យ​ស្ញប់ស្ញែង​ចំពោះ​គ្រឿង​អេឡិចត្រូនិច​ជំនាន់​ក្រោយ​ដែល​អាចយ​ក​ទៅ​គ្រប់​ទីកន្លែង​ទោះបីជា​នៅក្នុង​សី​តុណ្ហាភាព​ក្តៅ ត្រជាក់ ធ្លាក់​ចូល​ក្នុង​ទឹក​ក៏ដោយ វា​នៅតែ​គ្មាន​បញ្ហា​។​
១. កាមេរ៉ា : Olympus Tough TG-2
​កាមេរ៉ា​នេះ​អាច​ថត​ក្នុង​ទឹក​បាន​ជម្រៅ ៥០ ហ្វីត ហើយ​បាន​បំពាក់​មក​ជាមួយ​នូវ​កែវ​ពង្រីក ៤ អ៊ិច​ដែល​អាច​ចាប់​យក​ពណ៌​ចម្រុះ​ទោះបីជា​នៅក្នុង​ដែន​ទឹកល្អក់​ក៏ដោយ​។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/1_zps3aa164f1.jpg
២. ទូរស័ព្ទ​វៃឆ្លាត : Kyocera Torque E6710
​ទូរស័ព្ទ​ទំនើប​នេះ​អាច​ធន់​គ្រប់​កាលៈទេសៈ ទោះបីជា​មាន​ធូលី​ហុយ​ច្រើន សីតុណ្ហភាព​ក្តៅ ឬ​ដំណើរ​ផ្សងព្រេង​ឆ្លងកាត់​ទឹក​យ៉ាងណាក៏ដោយ​ក៏​គ្មាន​បញ្ហា​ដែរ​។ ចំពោះ​ម៉ូ​ដែល​មួយ​នេះ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិ​បត្តការណ៍ Android ជាមួយនឹង​កាមេរ៉ា ៥ មេហ្គា​ភិ​ច​ស៊ែ​ល និង​ថ្ម​អាច​ប្រើប្រាស់​បាន​រហូត​ដល់​ទៅ ១៩ ម៉ោង​។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/2_zpsa290bc35.jpg
៣. Tablet: Sony Xperia Z
​ចំពោះ Sony Xperia Z មាន​សមត្ថភាព​អាច​ត្រាំ​នៅក្នុង​ទឹក​បាន​កន្លះ​ម៉ោង ហើយ​នៅតែ​អាច​ដំណើរការ​បាន​យ៉ាង​ល្អ​ឥតខ្ចោះ​។ រីឯ​លក្ខណៈពិសេស​ផ្សេង​ទៀត​របស់​វា​គឺ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android មាន​អេក្រង់ ១០.១ អ៊ី​ញ ដូច​ទៅ​នឹង​ការប្រើប្រាស់​របស់ Sony HDTV និង​មាន​កម្រាស់​ដ៏​ស្តើង​បំផុត​។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/3_zps34145651.jpg
៤. ឧបករណ៍​សម្រាប់​ចាក់ Mp3 :Pyle Audio PSWP4
​ឧបករណ៍​នេះ​មាន​ភាពល្អ​ឥត​ខ្ចោះ​សម្រាប់​អ្នក​ហែល​ទឹក ជាពិសេស​វា​មាន​អង្គ​ចង់ចាំ ៤ ជី​ហ្គា​បៃ ដែល​អាច​ផ្ទុក​បទ​ចម្រៀង​បាន​ប្រហែលជា ១.៣០០ បទ ហើយ​ថ្ម​អាច​ប្រើ​បាន​រហូត​ដល់​ទៅ ១០ ម៉ោង​។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/4_zpsd199fa7d.jpg
៥. Speaker: Ecoxgear EcoXBT
​ក្រៅ​ពី​ការ​ញ្ចេ​ញ​សំឡេង​បាន​ឆ្ងាយ អ្នក​អាច​កាន់​យក​ទៅ​តាម​ខ្លួន​បាន​គ្រប់​ទីកន្លែង​ព្រោះ​វា​មាន​សមត្ថភាព​ធន់​នឹង​ទឹក ជាពិសេស​វា​បាន​ភ្ជាប់​មក​ជាមួយ​នូវ​មុខងារ Bluetooth និង mic ដែល​អាច​ចាក់​ឮ​ទោះបីជា​ធ្លាក់​ចូល​ទៅក្នុង​ទឹក​ក៏ដោយ​៕​
5

មតិយោបល់