ព័ត៌មានជាតិ

ប្រាប់ថាខ្ចីទូរសព្ទទៅដកលុយសិន បែរជាយកទៅលក់យកលុយចាយអស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអាទិត្យ​ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ករណីរំលោភលេីទំនុកចិត្ត(ខ្ចីទូរសព្ទ)ចំណុចហាងជីនប៉ោឡូវភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ​រិទ្ធ គន្ធា ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរបុគ្គលិកហាងជីនប៉ោឡូវ(ឃាត់ខ្លួន)។

សម្ភារ:បាត់បង់៖
១–ទូរសព្ទដៃចំនួន១គ្រឿងម៉ាកiphone11proពណ៌ខ្មៅ (របស់ជនរងគ្រោះឈ្មោះសយ សុភា)។
២–ទូរសព្ទចំនួន១គ្រឿងម៉ាកoppoពណ៌ខ្មៅ(របស់ជនរងគ្រោះឈ្មោះចាន់ សីហា)។

នៅវេលាកេីតហេតុខាងលេី ជនសង្ស័យដែលជាបុគ្គលិកធ្វេីការនៅហាងជីនប៉ោឡូវជាមួយគ្នា បានសុំខ្ចីទូរស័ព្ទរបស់ជនរងគ្រោះទី១និងជនរងគ្រោះទី២ដោយប្រាប់ថា:យកទៅដកលុយដែលគេផ្ញេីមកដោយបានដាក់លេខទូរសព្ទរបស់ជនរងគ្រោះ ក្រោយខ្ចីរួចជនសង្ស័យបានយកទៅបាត់មិនយកមកឲ្យជនរងគ្រោះវិញឡេីយ ទេីបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងប៉ុស្តិ៍តាខ្មៅ ដេីម្បីជួយធ្វេីការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៨ខែឆ្នាំដដែលទេីបឃាត់ខ្លួនជនសង្ស័យបានយកទៅសាកសួរនៅប៉ុស្តិ៍ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា:ខ្លួនពិតជាបានខ្ចីទូរសព្ទរបស់ជនរងគ្រោះទាំងពីរនាក់ខាងលេីពិតប្រាកដមែនដោយទូរសព្ទមួយគ្រឿងម៉ាកiphone11proត្រូវបានជនមិនស្គាល់ឈ្មោះខ្ចីបន្តបាត់ហេីយ រីឯមួយគ្រឿងទៀតម៉ាកoppoយកទៅលក់ឲ្យអ្នកលក់ទូរស័ព្ទមិនស្គាល់ឈ្មោះនៅក្រោមរង្វង់មូលតាខ្មៅបានលុយ៣០ម៉ឺនរៀលយកទៅចាយវាយអស់បាត់ទៅហេីយ បន្ទាប់មកជនសង្ស័យត្រូវបានបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់