ព័ត៌មានជាតិ

ក្មេង នៅអង្គការមិត្តសម្លាញ់ម្នាក់ លួចទូរសព្ទiPhone7គេបានសម្រេច រត់ទៅសម្ងំក្នុងបន្ទប់ទឹក ចៃដន្យម្ចាស់គេចូលបត់ជើង ឃើញល្មម..

ភ្នំពេញ: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចទូរសព្ទមួយគ្រឿង បានហើយ មកលាក់ខ្លួនសម្ងំក្នុងបន្ទប់ទឹក ខណ:ម្ចាស់ចេញមកបត់ជើងឃើញ ក៏នាំគ្នាពទ្ធ័ចាប់ស្វាគមន៍ឡើងទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង ១ និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ចៅ ហ្វាយ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែក ជនសង្ស័យមានឈ្មោះ នេ វ៉ាន់នីច ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអង្គការមិត្តសម្លាញ់ សង្កាត់ស្ទឹងមានជ័យ១។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់កំពុងដេកលង់លក់ក្នុងដំណេកដោយមិនដឹងខ្លួន រួចក៏បានងើបចូលបន្ទប់ទឹក ដើម្បីបត់ជើង ស្រាប់តែឃើញជនសង្ស័យកំពុងតែនៅខាងក្នុង ក៏បានស្រែកឆោឡោឡើងបានធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកជួលបន្ទប់ជាមួយគ្នា ចេញមកពទ្ធ័ចាប់រួចបានឆែកឆេរ ស្រាប់តែរកឃើញទូរសព្ទរបស់គាត់ ម៉ាកiPhone7 មួយគ្រឿង ត្រូវជនសង្ស័ុយលួចមកសម្ងំក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទឹកល្អក់៣ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់