ភ្នំពេញៈ បុរសអ្នកលក់ការ៉េមកីម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការជាមួយនិង កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ឃាត់ខ្លួន ក្រោយពីរូបគាត់ បានធ្វើសកម្មភាពល្បួងក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ យកទៅរំលោភក្នុងបន្ទប់ទឹកបានសម្រេចចំនួន ១លើក ក៏ត្រូវម្តាយជនរងគ្រោះមកដាក់ពាក្យប្តឹងឲ្យចាប់ខ្លួន។
ការចាប់ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ នៅខាងមុខសលាបឋមសិក្សាច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលឃាត់ខ្លួនខាងលើ មានឈ្មោះ សៀង សុខជាតិ អាយុ ៣៨ឆ្នាំ មុខរបរលក់ការ៉ែមកី មានទីលំនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ
ស ល.ហ អាយុ ១២ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារ អំពៅទី២ ខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុ កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ មុនបុណ្យចូលឆ្នាំថ្មី ក្មេងស្រីរងគ្រោះ បានជិះកង់ទៅលេងសាលារៀនរបស់នាង ដែលស្ថិតនៅក្នុងវត្តច្បារអំពៅ សង្កាត់ច្បារអំពីទី២ ហើយក៏បានជួបនិង បុរសជនសង្ស័យ ជាអ្នកលក់ការ៉េម ដោយនៅពេលនោះ បុរសខាងលើ បានឲ្យការ៉េមកីមួយដើម ទៅជនរងគ្រោះហូប រួមលួងលោមនាងយកទៅ រំលោភនៅក្នុងបន្ទប់ទឹក ក្បែរនោះបានសម្រេចចំនួន ១លើកតែម្តង។
លុះដល់ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៨ ដោយឃើញក្មេងស្រីរងគ្រោះ មានអាការៈស្លេកស្លាំងយ៉ាងខ្លាំងនោះ ស្រ្តីជាម្តាយក៏នាំកូនទៅពេទ្យ ហើយត្រូវពេទ្យពិនិត្យឃើញថា «ទ្វារមាសរបស់នាង បានរងនូវការដាច់រហែក» ទើបម្តាយធ្វើការដេញដោល ហើយក្មេងស្រ្តីនោះ បានរៀបរាប់ប្រាប់ម្តាយរបស់នាង ទើបគាត់បានមកដាក់ពា្យបណ្តឹង រហូតឈានដល់ការឃាត់ខ្លួន បុរសល្មោភកាមម្នាក់នេះតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ច បាននាំខ្លួនបុរសខាងលើ យកមកកាន់អធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីកសាងសុំណំរឿង ចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់