ព័ត៌មានកីឡា

ជំនួបចុងក្រោយ AFC Cup បឹងកេត អាចសងសឹកក្នុងផ្ទះ Shan United វិញទេ?

​ក្រុមបាល់ទាត់ដំណាងកម្ពុជា ​បឹង​កេត ​នឹង​ត្រូវ​ប្រកួត​បង្គ្រប់​កិច្ច​ជាមួយ​ក្រុម Shan United ​របស់មីយ៉ាន់ម៉ា នៅ​វេលា​ម៉ោង ​៤:៣០​នា ទី​រសៀល​នេះ ​ក្នុង​ពាន​រង្វាន់ AFC Cup 2018 នៃពូល F លើកីឡដ្ឋាន Thuwanna YTC Stadium។

កាលពីជើងទី១ បឹងកេត បានភ្លាត់ស្នៀតចាញ់ Shan United ដោយលទ្ធផល ២ទល់១ លើពហុកីឡដ្ឋានជាតិ ដែលជាទឹកដីរបស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនបានខកចិត្ត ព្រោះតែឱកាសមានច្រើនជាងគូប្រកួត តែធ្វើមិនបានសម្រេច។ ក្តីរំពឹងឡើងទៅវគ្គបន្តក៏ត្រូវបាត់បង់ជាបន្តបន្ទាប់ នឹងត្រូវបាត់បង់មែនទេន ពេលដែលជំនួបលើកទី ៥ ត្រូវបរាជ័យ ក្រោមថ្វីជើង Ceres Negros FC ដោយលទ្ធផល ៤ទល់០ នាទឹកដីខ្លួនទៀត។

ចំពោះការប្រកួតនាទឹកដីរបស់ Shan United ល្ងាចនេះ គឺជាការស្តាមុខមាត់មកវិញរបស់ បឹងកេត នឹងសម្រាប់ផ្គាប់ចិត្តរបស់អ្នកគាំទ្រផងដែរ ក៏ដូចជាប្រទេសជាតិ បើទោះបីជាត្រូវបាត់បង់ឱកាសសម្រាប់ឡើងទៅវគ្គបន្តក្តី។ ទោះជាយ៉ាងណា លោក កែវ កុសល់ ដែលជាគ្រូបង្វឹកក៏មានការរំពឹងខ្ពស់ផងដែរ ក្នុងការយកពិន្ទុមកមាតុភូមិវិញ។

ដូច្នេះហើយ ការប្រកួត​បង្គ្រប់​កិច្ច ក្រុមដំណាងឲ្យប្រទេសកម្ពុជា អាចដណ្តើមបាន ៣ ពិន្ទុមកផ្ទះវិញ ឫក៏យ៉ាងណា រង់ចាំទស្សនាទាំងអស់គ្នា ស្របពេលដែលបច្ចុប្បន្ន កំពុងមាន ៣ ពិន្ទុក្នុងដៃ បន្ទាប់ពីឈ្នះតែមួយលើក នឹងចាញ់ ៤ លើកមិនដែលស្មើ ៕

 

មតិយោបល់