អ្នកចាំទីមានប្រជាប្រិយភាពជាង ២០ ឆ្នាំកន្លងមកនេះ Gianluigi Buffon នឹងបញ្ចប់កុងត្រាជាមួយក្រុមសេះបង្កង់ Juventus នៅបញ្ចប់រដូវកាលនេះហើយ ខណៈអនាគត់កីឡាកររូបនេះ មិនទាន់ដឹងច្បាស់ថាត្រូវបញ្ចប់អាជីព ឬបន្តទៀតឡើយ។
យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមជើងខ្លាំងអាហ្សង់ទីន Boca Juniors មានបំណងចង់នាំយកអ្នកចាំទីវ័យ ៤០ឆ្នាំអ៊ីតាលី Gianluigi Buffon ទៅកាន់អាហ្សង់ទីន នៅរដូវកាលក្រោយនេះ។ បើទោះបីជាមានវ័យជ្រេទៅហើយក្តី Buffon នៅតែទទួលការចាប់អារម្មណ៍ ពីសំណាក់ក្លិបធំៗ នៅក្រៅតំបន់អឺរ៉ុបដដែល មានទាំងចិន, អាមេរិក ហើយឥលូវនេះ ឈានដល់តំបន់ឡាទីនទៀត។
ក៍ប៉ុន្តែ នៅមិនទាន់ច្បាស់ថា Buffon យល់ព្រមផ្លាស់ទៅកាន់ Boca Juniors នៅឡើយទេ ព្រោះតាមប្រភពក្នុងស្រុកពីប្រទេសអ៊ីតាលី Buffon អាចនឹងសម្រាកពីបាល់ទាត់ ច្រើនជាងការបន្តអាជីពមួយនេះ។ ម្យ៉ាងវិញទៀត ជម្រើសជាតិអ៊ីតាលីវិញ ក៍បានត្រៀមកោះហៅ កីឡាកររូបនេះ មកជួយផងដែរ ក្នងនាមជាគ្រូជំនួយ ឬគ្រូបង្ហាត់អ្នកចាំទី ដែលកត្តានេះ អាចជាឧបសគ្គធំមួយម្រាប់ Boca Juniors ក្នុងការនាំយក Buffon ទៅកាន់អាហ្សង់ទីន។
យ៉ាងណាវិញក្លិបកំពូលអាហ្សង់ទីនរូបនេះ នៅតែមិនបោះបង់ឱកាសក្នុងការតាមប្រមាញ់ Gianluigi Buffon ឡើយដរាបណា Buffon មិនទាន់សម្រេចពីអនាគត់ច្បាស់នោះ។



មតិយោបល់