ព័ត៌មានជាតិ

(មានវីដេអូ) លឿនដូចព្យុះ ព្រលះដើមឈើ១ដើម រួចបុករះម៉ូតូនិងទម្លុះជញ្ជាំងទៅមុខលែងរួច

ភ្នំពេញ:​ បុរស២នាកស្រវឹងបើករថយន្ដឡិចស៊ិសRX470 មួយគ្រឿងបើកបរ យ៉ាងលឿនហើយរេចង្កូតទៅបុកដើមឈើមួយដើមនៅជញ្ចរើមផ្លូវ​បាក់រលើងគុលទាំងឫស ហើយរថយន្ដក៏ទៅបុកម៉ូតូមួយគ្រឿងដែលចតនៅកន្លែងកើតហេតុ រួចរថយន្ដមិនទាន់អស់ល្បឿនក៏ទៅបុកជញ្ជាំងផ្ទះធ្លាយទៅមុខលែងរួច បង្កទៅមុខលែងរួច ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង០០នាទីយប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ មុខធនាគារហុងលីអុង នៅតាមផ្លូវលេខម៉ៅសេងទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មាន​បានឲ្យដឹងថា មុន​ពេលកើតហេតុ ​គេឃើញ​រថយន្ដឡិចស៊ិសRX470 មួយគ្រឿងពណ៌ស្ក​ ពាក់ស្លាកលេខភ្នំពេញ 2C-3322​ បើកបរបុរស២នាក់​បើកយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ​ រថយន្ដក៏រេចង្កូតទៅបុកដើមឈើមួយដើមនៅជញ្ជើមផ្លូវ​បាក់រលើងគុលទាំ​ងឫស​​ ហើយរថយន្ដក៏ទៅបុកម៉ូតូមួយគ្រឿងម៉ាកវីវាមួយគ្រឿង​ពណ៌ខ្មៅ​ ដែលចតនៅកន្លែងកើតហេតុរួចរថយន្ដមិនទាន់អស់ល្បឿនក៏ទៅបុកជញ្ជាំង​ផ្ទះធ្លាយទៅមុខលែងរួច​។​

ក្រោយពេលកើតហេតុ​ សមត្ថកិច្ច​ចុះមកដល់ចំណុចកើតហេតុ​ធ្វើ​ការវាស់វែង​យក​​រថយន្ដ និងម៉ូតូដែលខូចខាច​ទៅរក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​នៅ​នៅពេលក្រោយ​៕

មតិយោបល់