ព្រះសីហនុៈ នៅថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធបានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋមលើ គ្រឿងសមុទ្រស្រស់(បង្គា ម៉ឹក) ដើម្បីរកសារធាតុគីមីហាមឃាត់ប្រើប្រាស់លើ ម្ហូបអាហារ នៅផ្សារវាលរេញ ។
លទ្ធផលនៃការត្រួតពិនិត្យ យើងពុំបានរកឃើញការដាក់លាយសារធាតុគីមីហាមឃាត់លើផលិតផលម្ហូបអាហារខាងលើនោះទេ តែយើងបានរកឃើការដាក់តាំងលក់ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ និងគ្រឿងសំអាង ដែលហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចខាងក្រោមៈ
១-ពោតកំប៉ុង WHOLE YOUNG CORN ចំនួន ៤កំប៉ុង ស្មើរនឹង ២.២គ.ក.
២-ម្សៅលាបខ្លួន PROTECT និង CARE ចំនួន ៥៣កំប៉ុង ស្មើរនឹង ២.៦៥គ.ក.
៣-ឡេលាបខ្លួន EVERSOFT ចំនួន៣ដប ស្មើរនឹង ០.៦០គ.ក.
សរុបចំនួន ៥.៧៥គ.ក. ។
ផលិតផលម្ហូបអាហារដែលដកហូតខាងលើត្រូវបានយកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តព្រះសីហនុដើម្បីធ្វើការដុតកម្ទេចចោល ៕
មតិយោបល់