ព័ត៌មានជាតិ

គួរប្រុងប្រយត្ន័! រន្ទះបាញ់បុរស២នាក់ឪពុកកូន របួសធ្ងន់នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង: មានករណីរន្ទះបាញ់មួយបានកើតឡើង បណ្តាលឲ្យបុរស២នាក់ឪពុកកូន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុច៤៣ ក្នុងភូមិគីឡូ៧ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ឪពុកកូនដែលត្រូវរន្ទះបាញ់ខាងលើនេះ ទី១.មានឈ្មោះ សុ វណ្ណថា ភេទប្រុស អាយុ៤៧ឆ្នាំ និងទី២មានឈ្មោះ ថា ធឺ ភេទប្រុស អាយុ១៤ឆ្នាំ ជាឪពុកនឹងកូន ៕

មតិយោបល់