ព័ត៌មានជាតិ

ប្តីរបួសធ្ងន់ រឺឯប្រពន្ធស្លាប់ ភ្លាមៗបន្ទាប់ជិះម៉ូតូបុកជាមួយរថយន្ត

ព្រៃវែង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលស្រ្តីម្នាក់ស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ទីតាំងនៅមុខស្ថានីថ្លឹងរថយន្តព្រៃព្នៅ ភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ហេតុការខាងលើកើតឡើង រវាងម៉ូតូ និងឡានដឹកហ្គាស ក្នុងទិសដៅស្របគ្នា មកពីកេីតទៅលិច ចំណុចPK69+200។
បណ្តាលឲ្យអ្នកជិះម៉ូតូ ពីរនាក់ ប្តីរបួសធ្ងន់ រឺឯប្រពន្ធស្លាប់ ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងយកសម្ភាររក្សាទុកនៅផ្នែកជំនាញស្រុក ចំណែកសពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់