ព័ត៌មានជាតិ

ខូចអនាគតអត់! សមត្ថកិច្ចឃាត់ខ្លួនបានទើបអង្គុយយំស្តាយខ្លួន..

ភ្នំពេញ: យុវជន៤នាក់ រួមនឹងស្រី២នាក់ ពាក់ពពូនគ្នាជក់គ្រឿងញៀន និងចែកចាយ នៅម្តុំច្រកចូលវត្តអង្គតាមុិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កាលវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្លាំងអន្តរាគមន៍ពោធិ៍សែនជ័យបានល្បាតឃើញមានការសង្ស័យ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្នុងនោះមានប្រុសចំនួន៤នាក់ និងស្រីចំនួន២នាក់ សម្ភារ:ដកហូតរួមមាន៖ ក្រាមពណ៌ស ថ្លាចំនួន២កញ្ចប់ តូចធំ , ឧបករណ៍ជក់គ្រឿងញៀនចំនួន១ , ទូរសព្ទ១គ្រឿង , ដែកកេះ, កាបូបលុយ និងចម្ពាមកៅស៊ូចំនួន១។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់