ភ្នំពេញៈ ក្មេងប្រុសម្នាក់ត្រូវឆ្កែអ្នកជិតខាងខាំឲ្យរបួស ហើយម្ចាស់ឆ្កែមិនទទួលខុស ត្រូវឪពុកក្មេងរងគ្រោះដឹកដៃកូនមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ចំណុចក្រុម១១ ភូមិផ្សាតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្មេងប្រុសរងគ្រោះឈ្មោះ សេង ចិត្រា អាយុ១១ឆ្នាំ មុខរបរ សិស្សថ្នាក់ទី៤ នៅសាលាបឋមសិក្សាកុលាបទី១។ ចំណែកឪពុកឈ្មោះ សំ សារុនអាយុ៣៤ឆ្នាំ មុខរបរ រត់រ៉ឺម៉កកង់បី អ្នកទាំង២ស្នាក់នៅភូមិកើតហេតុខាងលើ។
ចំណែកបុរសជាម្ចាស់សត្វឆ្កែមានឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស ស្នាក់នៅភូមិជាមួយគ្នា។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារក្មេងប្រុសរងគ្រោះ មានអ៊ំស្រីនិងឪពុកក្មេងរងគ្រោះ បានអះអាងថា នៅមុនពេលកើតហេតុគឺនៅវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្មេងប្រុសរងគ្រោះបានដើរចេញពីផ្ទះដោយដើរតាមផ្លូវបំណងទៅទិញផ្លែស្វាយ ខណៈដែលកំពុងដើរនោះស្រាប់តែសត្វឆ្កែរបស់ឈ្មោះសួនពិសិដ្ឋ បានខាំជើងស្តាំកូនគាត់។ ក្រោយមកគាត់បានទៅជួបម្ចាស់សត្វឆ្កែដើម្បីឲ្យជួយចេញថ្លៃថ្នាំពេទ្យដោយសត្វឆ្កែនោះខាំពេទ្យរហូត២១ថ្នេរហើយតម្លៃក្នុងមួយថ្នេរ១ម៉ឺនរៀលតែម្ចាស់សត្វឆ្កែខាងលើមិនទទួលខុសត្រូវ ឡើងទើបនៅម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៦ខែឆ្នាំដដែល ក្រុមគ្រួសារក្មេងរងគ្រោះមកដាក់ពាកបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ដើម្បីឲ្យម្ចាស់សត្វឆ្កែជួយចេញថ្លៃថ្នាំព្យាបាលក្មេងប្រុសរងគ្រោះ៕
មតិយោបល់