ព័ត៌មានជាតិ

ផ្តាច់ជីវិតដោយចងកសម្លាប់ខ្លួន សង្ស័យមានជំងឺសរសៃប្រសាទ

ស្វាយរៀង: បុរសម្នាក់ត្រូវបានអ្នកភូមិធ្វើដំណើរឆ្លងកាត់ប្រទះឃើញចង.កសម្លាប់ខ្លួនក្រោមដើមព្រីងខាងក្រោយផ្ទះ បង្កឲ្យមានការភ្ញាល់ផ្អើលព្រមទាំងរាយការណ៍មកសមត្ថកិច្ច កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលឃុំសំបួរបានឲ្យដឹងថា​ បុរសដែលចង.កសម្លាប់ខ្លួនមានឈ្មោះ យាន ភារម្យ អាយុ២០ឆ្នាំ មុខរបរកម្មករដឹកដី មានទីលំនៅក្នុងភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើមានមុខរបរស៊ីឈ្នួលបើកគោយន្តដឹកដីឲ្យគេ ហើយ​ក្រោយពីត្រលប់មកផ្ទះគេ គឺតែងតែផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃមិនដែលខាន មិនតែប៉ុណ្ណោះស្រវឹងម្ដងៗនិយាយត្រលប់ត្រឡិនដូចជាមនុស្សមានជំងឺសរសៃប្រសាទ។

អ្នកភូមិបន្តថា នៅយប់កើតហេតុអ្នកភូមិឃើញបុរសខាងលើដើរត្រលប់មកផ្ទះទាំងអាការស្រវឹងស្រាដើរទ្រេតទ្រូតពេញផ្លូវមិនដឹងផឹកនៅកន្លែងទាមស្រាណាទេ លុះ​ព្រឹកឡើងវេលាម៉ោង៥ព្រឹកស្រាប់តែអ្នកភូមិប្រទះឃើញចង.កសម្លាប់ខ្លួនក្រោមដើមព្រីងខាងក្រោយផ្ទះ ប្រមាណ២០០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចនគរបាលមូលដ្ឋាន និងនគរបាលជំនាញក៏បានមកពិនិត្យសាកសពឃើញថា បុរសនេះ បានយកកន្សែងពោះគោចងនិងដើមព្រីង ដោយសភាពសពស្លាប់ប្រហែលម៉ោងប្រមាណ១១យប់ ក្រោយពីធ្វើកោសល្យវិច័យរួចមកមិនឃើញមានស្លាកស្នាមអ្វីដែលសម្គាល់ជាអំពើរឃាដកម្មនោះទេ។

បច្ចុប្បន្ន សពត្រូវបាននគរបាលស្រុកប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់