ព័ត៌មានជាតិ

មិនធម្មតា! ភ្លៀងនិងខ្យល់កន្ត្រាក់ បំផ្លាញផ្ទះ១៤ខ្នង នៅខេត្តបន្ទាយមានជ័យ!

បន្ទាយមានជ័យ: យោងរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៧និង៣០នាទីយប់ នៅចំណុចឃុំភូមិថ្មី ស្រុកថ្មពួក មានភ្លៀងធ្លាក់លាយនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នង ក្នុងនោះរួមមាន ធ្ងន់៣ខ្នង លោតធ្លាក់ពីលើកំណល់ ១ខ្នង(ធ្ងន់) ដូចជា៖

១. ភូមិថ្មីលិច ចំនួន៣ខ្នង (ធ្ងន់២ខ្នង របើកដំបូល)
២. ភូមិគោកស្វាយ ៦ខ្នង
៣. ភូមិកាប់ចោរ ២ខ្នង
៤. ភូមិរលំជ្រៃ ២ខ្នង(ធ្ងន់ ១ខ្នង ធ្លាក់ពីលើកំណល់)
៥. ភូមិថ្មីកណ្តាល១ខ្នង ៕

មតិយោបល់