ព័ត៌មានជាតិ

ក្រឡាប់រថយន្តធុនត្រាមួយគ្រឿង បណ្តាលឲ្យបុគ្គលិកក្រុមហ៊ុន ជីហ្សុងរី ម្នាក់របួស

រតនគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បានក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យបុគ្គលិកធ្វើការនៅក្រុមហ៊ុន ជីហ្សុងរី ម្នាក់របួសស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចកាំពោធវាង ផ្លូវលំគ្រួសក្រហម ក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។

រថយន្តដែលក្រឡាប់នេះ ម៉ាកធុនត្រា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AP-3913 បើកបរពីកើតទៅលិច ដោយឈ្មោះ លី គីងហួរ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន មុខរបរ ធ្វើការ នៅក្រុមហ៊ុនជីហ្សុងរី (ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ) រងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់រថយន្តនេះទៅឲ្យម្ចាស់យកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់