ព័ត៌មានជាតិ

អ្នកប្រមាញ់​បានសម្លាប់​ជ្រូកព្រៃ​ដ៏​ធំ​ទម្ងន់ ២២៧ គីឡូក្រាម​

​អ្នកប្រមាញ់​ដែល​រស់នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ Conetoe សហរដ្ឋអាមេរិក បាន​និយាយថា​គាត់​អាច​រក្សាទុក​ធ្វើ​ជា​ម្ហូប​បាន​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ បន្ទាប់ពី​បាញ់​ជ្រូកព្រៃ​មួយ​ក្បាល​ដែល​មាន​ទម្ងន់ ២២៧ គីឡូក្រាម​។ ក្រោយពី​មាន​ការលំបាក​អស់​រយៈពេល​ជាង​មួយ​ខែ​ដើម្បី​បញ្ឆោត​ឲ្យ​ជ្រូកដ៏​ធំ​នេះ​ចេញ​មក លោក Jett Webb បានសម្រេច​ដោយ​ជោគជ័យ​ក្នុងការ​សម្លាប់​វា​នៅ​ចុងខែ​កុម្ភៈ​នេះ​។ ដើម្បី​តាម​សម្លាប់​ជ្រូកព្រៃ​យក្ស​មួយ​ក្បាល​នេះ​លោក Webb ត្រូវ​តែ​ប្រើប្រាស់​កាំភ្លើង​វែង ៣០៨ ហើយ​គាត់​បាន​ប៉ាន់ប្រមាណ​ថា​សាច់ជ្រូក​ព្រៃ​មួយ​ក្បាល​នេះ​ជា​ជួយ​ផ្គត់ផ្គង់​គ្រួសារ​គាត់​បាន​ពេញ​មួយឆ្នាំ​៕​
140313_1lon-221a5

មតិយោបល់