ព័ត៌មានជាតិ

អាសូរ! បុរសម្នាក់មកជួយធ្វើស្រែបងប្អូន បែរជាត្រូវរន្ទះបាញ់ស្លាប់

សៀមរាប: មានករណីបុរសម្នាក់ មកជួយធ្វើស្រែបងប្អូន តែបែរជាត្រូវរន្ទះបាញ់ស្លាប់ទៅវិញ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៤០នាទី រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

ជនរងគ្រោះនេះមានឈ្មោះ លាំ លេន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិបាល័ង្គ ឃុំបាល័ង្គ ស្រុកប្រសាទបាគង ខេត្តសៀមរាប ត្រូវរថយន្តបាញ់ស្លាប់ ខណ:ដែល ដើរភ្ជួរស្រែនៅខាងក្រោយផ្ទះ៕

មតិយោបល់