ព័ត៌មានជាតិ

មន្រ្តីយោធាម្នាក់នៅអង្គភាពយោធភូមិភាគពិសេសស្រវឹងស្រាបាញ់បោះសេរីត្រូវកម្លាំង អាវុធហត្ថឃាត់ខ្លួន

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចសហការជាមួយអាវុធហត្ថចុះឃាត់ខ្លួនមន្រ្តីយោធាម្នាក់បំរើការងារនៅអង្គភាពយោធភូមិភាគពិសេសស្រវឹងស្រាបាញ់បោះសេរីបង្កឱ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នៅចំណុចម្តុំលំនៅឋានរបស់ជនសង្ស័យផ្ទះលេខ០៦ បុរីពិភពថ្មីផ្លូវលេខ១១០ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ពៅ សារ៉ន ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះលេខ០៦ បុរីពិភពថ្មីផ្លូវលេខ១១០ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយពីធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លី១ដើមម៉ាកឡុកបាញ់ចំនួន២គ្រាប់។
ជាមួយនិងការចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតអាវុធខ្លីម៉ាកឡុក១ដើមគ្រាប់ចំនួន១០គ្រាប់នឹងនៅកន្លែងកើតហេតុសមត្ថកិច្ចពិនិត្យរកឃើញសំបកគ្រាប់០១គ្រាប់។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីយកទៅចាត់ការតាមនិតិវិធី៕

 

មតិយោបល់