ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីវ័យ ៤៦ឆ្នាំម្នាក់ ក្រោយរកឃើញ…

បាត់ដំបង: កាលពីវេលាម៉ោង ៥ និង៣៥ នាទីល្ងាចថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី៩ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការរដ្ឋាននគរបាលស្រុកសំពៅលូន បានចុះបង្ក្រាបករណីរក្សាទុក ឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ១ ករណី។

ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៊ុន ធឿន ហៅ ពែក ភេទស្រី អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ដកហូតវត្ថុតាង ៖
– ថ្នាំញៀម៉ាទឹកកក ចំនួន ០១ ថង់
– ទូរស័ព្ទចំនួន ០១ គ្រឿង( ចាស់)។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង កម្លាំងសមត្ថកិច្ចយើង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់