ព័ត៌មានជាតិ

យុវតីម្នាក់សង្ស័យប្រើប្រាស់សាធាតុញៀនជ្រុល លែងគ្រប់គ្រងខ្លួនបាន ស្រែកយំរត់ចេញពីសណ្ឋាគារ និងកាស៊ីណូ ហាវឆឹង

ព្រះសីហនុ: យុវតីម្នាក់ ទំនងជាញៀនថ្នាំជ្រុល លែងគ្រប់គ្រងខ្លួនបាន ស្រែកយំរត់ចេញពីសណ្ឋាគារ និងកាស៊ីណូ ហាវឆឹង ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ រួចត្រូវបានបុគ្គលិកផ្នែកសន្តិសុខក្នុងសណ្ឋាគារជួយចាប់ សម្រួលអារម្មណ៍ មុនពេលប្រគល់ជូនសមត្ថកិច្ចតាមនិតិវិធី កាលមុនថ្ងៃត្រង់ ថ្ងៃ២៤ ខែមករា ឆ្នាំ២០២០។ បន្ទាប់មក កម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលផ្លូវច្បាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត ក៍បានចុះឆែកត្រួតពិនិត្យ និងឈានដល់ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ឈ្មោះ ណាន ខៃ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋាគារ ជាប់សង្សយ័ពីការក្សាទុកគ្រឿងញៀន ព្រមទាំងស្ត្រីក្មេងៗជាប់សង្សយ័ពីការប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ទៀត៕

 

មតិយោបល់