ថ្វីបើក្រុម Atletico Madrid ទទួលបានកាតក្រហម តាំងពីដើមតង់ទី១ ពោលនៅនាទីទី១០ ដែលកីឡាករ Sime Vrsaljko ទទួលបានការលឿងទី២ ឈានទៅរកកាតក្រហមក្តី តែក្រុមអេស្ប៉ាញមួយនេះ នៅតែមិនឲ្យ Arsenal ធ្វើព្យុះភ្លៀងតាមចិត្តឡើយ។
បន្ទាប់ពីក្រុម Atletico Madrid ទទួលបានកាត្រហមតាំងពីដើមតង់ទី១ មកក្រុមកាំភ្លើងធំ Arsenal បើកការវាយលុកដូចទឹកបាក់ទំនប់ លើក្រុម Atletico Madrid ដោយបង្កើតឱកាសជាច្រើនលើក ក្នុងការរកគ្រាប់បាល់បញ្ចូលទី។ បើទោះបីជាយ៉ាងនេះក្តី Arsenal ហាក់មិនងាយស្រួលឡើយ ព្រោះថាក្រុមភ្ញៀវអេស្ប៉ាញ លេងបិទមុខទីពេញតែម្តង ជាហេតុធ្វើឲ្យ Arsenal មិនងាយស្រួលឡើយ ដែលបាល់ភាគច្រើនទាត់មិនចំទី ឬទាត់ចំខ្សែការពារ Atletico Madrid ប៉ុណ្ណោះ ខណៈការស៊ុតចំគោលដៅ មានតិចតួចហើយ ត្រូវបាន Oblack សង្រ្គោះបានទៀត។ យ៉ាងណាវិញ នៅនាទីទី៦១ ខ្សែប្រយុទ្ធបារាំង Alexandre Lacazette តែតបញ្ចូលទី១ គ្រាប់ឲ្យ Arsenal មានទឹកមាត់លេបក្នុងការនាំមុខលើក្រុមភ្ញៀវ ក៍ប៉ុន្តែ នៅនាទីទី៨២ Antoine Griezmann បានស៊ុតតាមស្មើមកវិញ ដោយបញ្ចប់លទ្ធផល ៩០នាទីពេញ ១-១ ។
ដូច្នេះហើយ Arsenal នៅមិនទាន់រួចខ្លួនឡើយ ដោយត្រូវទៅលេងទឹកដី Atletico Madrid វិញនៅសប្តាហ៍ក្រោយ ដើម្បីស្វែងរកក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa League ខណៈលទ្ធផល ១ គូ ទៀតវិញ Marseille បានយកឈ្នះ Salzburg ២-០ ។
https://www.youtube.com/watch?v=qcOE29WGQIE
មតិយោបល់