ព័ត៌មានកីឡា ព័ត៌មានជាតិ

សួន សុភក្ត្រា ខ្សែប្រយុទ្ធវ័យក្មេងមានសក្តានុពលខ្ពស់សម្រាប់បឹងកេតអង្គរ

ប្រធានក្រុម U17 បឹងកេតអង្គរ ដែលទើបដំឡើងមកលេងឈុតធំនៅជើងទី២ សួន សុភក្ត្រា បានរំលេចពីសក្តានុពលខ្ពស់របស់ខ្លួន តាមរយៈការបង្ហាញទម្រង់លេងយ៉ាងល្អ រហូតទទួលបានការសរសើរពីទស្សនិកជន និងគ្រូបង្វឹកថា អាចជំនួសខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍានាកា បាន។

ចេញពីកីឡានាំលេងរបស់ឈុតយុវជន ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៦ សុភក្ត្រា ត្រូវបានថ្នាក់ដឹកនាំក្លឹបបញ្ចូលឈ្មោះក្នុងបញ្ចីឈុតធំ ដើម្បីក្រេបយកបទពិសោធន៍បាល់ទាត់ ក្នុងលីគកំពូលកម្ពុជា។ ការបង្ហាញខ្លួនលើកទី១ កាលពីថ្ងៃ១៨ មិថុនា ក្នុងជំនួបតទល់និងអាស៊ីអឺរ៉ុប អតីតយុវជនថ្នាលក្រុមជម្រើសជាតិរូបនេះ ធ្វើបានយ៉ាងល្អ ដោយសហការណ៍គ្នាជាមួយ វឌ្ឍនាកា និង Gbenga បង្កើតឱកាសស៊ុតឲ្យមិត្តរួមក្រុមបាន២ដង ពិសេសការអូសបាល់ដល់ក្បែរទីម្តងដែរ តែត្រូវរំខានដោយខ្សែការពារដៃគូ។

គួរបញ្ជាក់ថា សួន សុភក្ត្រា លេចធ្លោខ្លាំងក្នុងក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំប្រចាំពានរង្វាន់ AFF U16 Championship កាលពីឆ្នាំ២០១៥ មុនផ្លាស់មកលេងឲ្យយុវជនU17បឹងកេតអង្គរ និងបន្តមកដល់ឈុតធំត្រឹមរយៈពេល១ឆ្នាំប៉ុណ្ណោះ៕

មតិយោបល់