ព័ត៌មានជាតិ

ខឹងសុំលុយម្ដាយមិនឲ្យ យកដំបងទៅវាយម្ដាយ ដល់ស្លាប់បាត់បង់ជីវិត

តាកែវៈ នៅវេលាម៉ោង៦ និង៤០នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយ បណ្ដាលឲ្យស្រ្តីម្នាក់ ស្លាប់បាត់បង់ជីវិត ដែលកើតឡើងនៅ​ចំណុចភូមិ​ពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ ចេវ ឃីម ភេទប្រុស អាយុ២០ឆ្នាំ បានយកដំបងឈើជ្រុង ប្រវែង៣៣ សង់ទីម៉ែត្រ មុខកាត់៧ x ៥​ សង់ទីម៉ែត្រ វាយទៅលើម្ដាយរបស់ខ្លួន ឈ្មោះគង់ ទុំ អាយុ៥៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ត្រូវចំក្បាលជាច្រើនដំបង​ បណ្ដាលឲ្យស្លាប់។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយជនសង្ស័យ សុំលុយម្ដាយមិនឲ្យ។

ក្រោយកើតហេតុកម្លាំងជំនាញអធិការ​ដ្ឋា​ននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងជើង បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់​​​ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់