អេស្ប៉ាញ ៖ ក្លិប Barcelona បានបញ្ជាក់ថា ខ្សែបម្រើ Xavi បានរបួសកំភួនជើង ក្នុងអំឡុងពេលហ្វឹកហាត់ នៅ ថ្ងៃចន្ទ នេះ ។
ការរបួស នេះ ជាប្រផ្នូលមិនល្អ សម្រាប់កីឡាករ វ័យ ៣៤ ឆ្នាំនេះ ប៉ុន្តែ ក្លិបមិនបានគិតថា ជារបត់ផ្លូវមួយដ៏ធ្ងន់ធ្ងរនោះទេ ។ ទោះជាយ៉ាងនេះក្តី គាត់ត្រូវឆ្លងកាត់ការបញ្ជាក់ពី បុគ្គលិកពេទ្យ ទើបអាចវិលត្រលប់មកវិញ ។
ខាង គ្រូពេទ្យរបស់ក្លិប បានឲ្យដឹងថា គាត់អាចនឹងទៅបណ្តុះបណ្តាល និងហ្វឹកហាត់ ជាមួយនឹងក្រុម នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕
ព័ត៌មានជាតិ
មតិយោបល់