ព្រៃវែង: លោកអធិការរង ស្រុក ព្រះស្តេច បានប្រាប់ Post News ថា កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃតី ៥ ខែ មេសា ឆ្នាំ ២០១៧ នៅចំណុចភូមិ ព្រៃខ្លា ឃុំ កំពង់សឹង ស្រុក ព្រះស្តេច ខេត្ត ព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រលេខ ៦៨ និង ៦៩ មានរថយន្តកែច្នៃពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 2F-1373 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) បើកក្នុងទិសដៅពី កើត ទៅ លិច មកដល់ចំណុចខាងលើបាន រេរចង្កូត ក្រឡាប់ បណ្តាល អោយរងរបួសកម្មករ ១៣ នាក់ ៖
ជនរងគ្រោះទី១ មានឈ្មោះ ប៉េង ស្រីមុំ ភេទ ស្រី អាយុ ២១ ឆ្នាំ ស្នាក់នៅភូមិ ឡឹក ឃុំ រំចេក
ជនរងគ្រោះទី២ មានឈ្មោះ អ៊ិត សម្រស់ ភេទ ស្រី អាយុ ៣៣ ឆ្នាំ ស្នាក់នៅភូមិ ជង្រុះ ឃុំ រំចេក
ជនរងគ្រោះទី៣ មានឈ្មោះ យស់ ស៊ីថា ភេទ ស្រី អាយុ ៣៣ ឆ្នាំ ស្នាក់នៅភូមិ ជង្រុះ ឃុំ រំចេក
ជនរងគ្រោះទី៤ មានឈ្មោះ ម៉ៅ នី ភេទ ស្រី អាយុ ២៥ ឆ្នាំ ស្នាក់នៅភូមិ ឡឹក ឃុំរំចេក
ជនរងគ្រោះទី៥ មានឈ្មោះ វ៉ាន់ សារ៉ាន់ ភេទ ស្រី អាយុ ៣៨ ឆ្នាំ ស្នាក់នៅភូមិ សទ្ធា ឃុំ រំចេក
ជនរងគ្រោះទី៦ មានឈ្មោះ ជា សារ៉ាន់ ភេទ ស្រី អាយុ ៣០ ឆ្នាំ ស្នាក់នៅភូមិ សទ្ធា ឃុំ រំចេក
ជនរងគ្រោះទី៧ មានឈ្មោះ នី ចំរើន ភេទ ស្រី អាយុ ៣០ ឆ្នាំ ស្នាក់នៅភូមិ ឡឹក ឃុំ រំចេក
ជនរងគ្រោះទី៨ មានឈ្មោះ ប៉េង ម៉ារ៉ានី ភេទ ស្រី អាយុ ១៨ ឆ្នាំ ស្នាក់នៅភូមិ ឡឹក ឃុំ រំចេក
ជនរងគ្រោះទី៩ មានឈ្មោះ ផាន់ ធារី ភេទ ស្រី អាយុ ២៥ ឆ្នាំ ស្នាក់នៅភូមិ ជង្រុះ ឃុំ រំចេក
ជនរងគ្រោះទី១០ មានឈ្មោះ ស៊ិន មុំ ភេទ ស្រី អាយុ ២៩ ឆ្នាំ ស្នាក់នៅភូមិ សទ្ធា ឃុំ រំចេក
ជនរងគ្រោះទី១១ មានឈ្មោះ យោគ ស្រីនាង ភេទ ស្រី អាយុ ២៩ ឆ្នាំនៅភូមិ សទ្ធា ឃុំ រំចេក
ជនរងគ្រោះទី១២ មានឈ្មោះ ឆយ នឿន ភេទ ស្រី អាយុ ៣៥ ឆ្នាំ ស្នាក់នៅភូមិ ជង្រុះ ឃុំ រំចេក
ជនរងគ្រោះទី១៣ មានឈ្មោះ ជឹង ចាន់នី ភេទ ស្រី អាយុ ២១ ឆ្នាំ ស្នាក់នៅភូមិ សទ្ធា ឃុំ រំចេក
អ្នកទាំងអស់គ្នារស់នៅស្រុក ព្រះស្តេច ខេត្ត ព្រៃវែង ។
បច្ចុប្បន្នជនរងគ្រោះ បានបញ្ជូនទៅមន្ទីរពេទ្យអ្នកលឿង និងមន្ទីរពេទ្យខេត្ត ព្រៃវែងរីឯរថយន្តកែច្នៃយកទៅរក្សាទុកនៅប៉ុស្តិ៍កំពង់សឹង ៕
មតិយោបល់