ក្រចេះ: នៅថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា គ.ស២០១៨ មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស(មរណៈភាពនៃជនរងគ្រោះ) កើតឡើងនៅចំណុចយែ ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
ជនសង្ស័យឈ្មោះ ធុច សុខា ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្តី បានវាយទៅជនរងគ្រោះឈ្មោះ ក្រាញ់ នញ ភេទស្រី អាយុ ៣៩ឆ្នាំ ដែលត្រូវជាប្រពន្ធកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ លុះដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះបានស្លាប់៕
ជនសង្ស័យ ត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួតឃាត់ខ្លួនយកអធិការដ្ឋាននគបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕
មតិយោបល់