ព័ត៌មានជាតិ

បង្ក្រាបល្បែងជល់មាន់មួយកន្លែង នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម

កំពង់ចាម: ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម លោកតែងតែដាស់តឿនដល់មន្រ្តីក្រោមឱវាទឲ្យខិតជិតជាមួយប្រជាពលរដ្ឋ ការខិតជិតជាមួយប្រជាពលរដ្ឋនេះគឺដើម្បីបង្កើនភាពស្និទ្ធស្នាល និងដឹងសុខទុក្ខពីគ្នា ក៏ដូចជាការផ្តល់ពត៍មានឲ្យគ្នាទៅវិញទៅមកផងដែរ។ ជាក់ស្តែង នាព្រឹកថ្ងៃទី០១ វិច្ឆិកា ២០១៦ ក្រោយទទួលបាននូវពត៍មានពីប្រជាពលរដ្ឋល្អ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយ វរសេនីយ៍ឯក ចាន់ ហោ អនុប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ បានធ្វើការបង្ក្រាបល្បែងជល់មាន់មួយកន្លែង ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

ក្នុងប្រត្តិបត្តិការណ៍នេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងបានចំនួន២នាក់ ដោយមនុស្សប្រមាណជា១០នាក់ផ្សេងទៀតបាននាំគ្នារត់គេចខ្លួនបាត់។

អ្នកលេងល្បែងជល់មាន់ទាំង២នាក់ដែលត្រូវឃាត់ខ្លួននេះមាន៖ ១. ឈ្មោះ អុី ហយ ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅ នៅភូមិបឹងស្នាយ សំបួរមាស ក្រុងកំពង់ចាម, ២. ឈ្មោះ ឈា ងួន ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅ នៅភូមិបឹងស្នាយ សំបួរមាស ក្រុងកំពង់ចាម។
វត្ថុតាងដែលដកហូតបានរួមមាន ជញ្ជីងថ្លឹងមាន់០១ ប្រដាប់ក្រុងមាន់០១ មាន់៤ក្បាល និង ម៉ូតូចំនួន៣គ្រឿង។ វត្ថុតាង និងអ្នកលេងល្បែងភ្នាល់ទាំង២នាក់ ត្រូវបាននាំមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

photo_2016-11-01_20-06-31

photo_2016-11-01_20-06-36

photo_2016-11-01_20-06-38

photo_2016-11-01_20-06-40

photo_2016-11-01_20-06-42

photo_2016-11-01_20-06-44

មតិយោបល់