ភ្នំពេញៈ បុរសល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៦ មេសា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុចផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ តាមពាក្យបណ្តឹងរបស់នារីម្នាក់ជាបងក្មេងស្រីរងគ្រោះ ហើយក៏ជាសង្សារខ្លួនផងដែរ ដោយប្តឹងពីបទចាប់រំលោភសេពសន្ថវៈទៅលើអនីតិជន។
ជនសង្ស័យខាងលើមាន ឈ្មោះ ឡេង លីនថៃសាន អាយុ៣៥ឆ្នាំ ជាបុគ្គលិកឯកជន ស្នាក់នៅផ្ទះលេខ២៥ ផ្លូវ២៨ ក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដោយឡែក នារីជាម្ចាស់បណ្តឹង មានអាយុ១៩ឆ្នាំ និងក្មេងស្រីរងគ្រោះម្នាក់ទៀតមាន អាយុ១៤ឆ្នាំ។
បើតាមនារីជាបងស្រីបានឲ្យដឹងទៀតថា ខ្លួននិងជនសង្ស័យ គឺមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ (ជាសង្សារ) ដោយបាននាំគ្នាមកជួលបន្ទប់មួយ រស់ជាមួយគ្នានៅម្តុំភ្នំពេញថ្មី ។ នាងបន្តថា ប៉ុន្តែក្រោយមក ខ្លួនមានការសង្ស័យ ដោយសារជនសង្ស័យជាសង្សាររូបនេះ មិនដែលទូរស័ព្ទមកខ្លួនទេ ប៉ុន្តែបែរជាទូរស័ព្ទមករកប្អូនខ្លួនជារឿយៗទៅវិញ ។ ក្រោយមក ខ្លួនក៏បានសួរទៅប្អូនស្រី ទើបធ្លាយរឿងថា ជនសង្ស័យបានទំនាក់ទំនងជាមួយនាង ដោយបានរួមភេទជាមួយគ្នារហូតដល់ទៅ២ដង ហើយជននេះប្រាប់នាងថាជនល្មោភកាមសន្យា នឹងទិញនេះទិញនោះដូចជាម៉ូតូ ទូរស័ព្ទឱ្យប្រើប្រាស់ទៀតផង ។ នៅពេលដែលដឹងរឿងអស់ទាំងនេះពីរប្អូនស្រីហើយ ទើបខ្លួន រត់មកប្តឹងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឱ្យឃាត់ខ្លួនជនសង្ស័យ ដោយប្រើល្បិចហៅមកចូលអន្ទាក់ប៉ូលិស តែម្តង ។ ដោយឡែក សម្រាប់ជនសង្ស័យវិញក៏បាននិយាយដែរថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រី ដែលជាប្អូនរបស់សង្សារខ្លួនមែន ។ ដោយលើទី១ កាលពីចុងឆ្នាំ២០១៧ ពេលខ្លួនស្រវឹង ហើយលើកទី២នៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៨ នេះ ។
គួរបញ្ជាក់ថា ជនសង្ស័យ គឺជាមនុស្សដែលស៊ីមិនរើសមុខម្នាក់ មិនថាអ្នកជាអ្នកណានោះទេ ឱ្យតែលួងលោមបាន ។ ជាក់ស្តែង ករណីនេះជនសង្ស័យបានលួងរួមភេទទាំងបង ទាំងប្អូន និងថែមទាំងបានទាំងមិត្តភក្តិរបស់សង្សារខ្លួនទៀតផង៕


មតិយោបល់