ហ៊ែលហ្សិក: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ឲ្យដឹងថា មនុស្ស ៦នាក់ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ទីក្រុងព្រុចសែល នៅក្នុងការតភ្ជាប់ជាមួយនឹងការវាយប្រហាររថភ្លើង Thalys ដែលជារថភ្លើងល្បឿនលឿនពីទីក្រុង Amsterdam ទៅទីក្រុងប៉ារីស នៅក្នុងខែសីហា ឆ្នាំ ២០១៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២១ មិថុនានេះ។
យោងតាមកាសែតប្រចាំថ្ងៃបែលហ្ស៊ិក La Libre Belgique បានឲ្យដឹងថា មនុស្ស៤នាក់ត្រូវបានខ្លួននៅក្នុងសង្កាត់ Molenbeek-Saint- Jean និងសង្កាត់ Woluwe-Saint-Lambert នៃទីក្រុងព្រុចសែល និងនៅសង្កាត់ Haren នៃរដ្ឋធានីប៊ែលហ្សិក។
របាយការណ៍នេះបានបន្ថែមថា ចៅក្រមស៊ើបអង្កេតនឹងសម្រេចចិត្តនៅពេលក្រោយថាតើពួកគេគួរតែត្រូវបានរក្សាទុកនៅក្នុងការឃុំឃាំងដដែលឬយ៉ាងណានោះ។ មិនមានព័ត៌មានអំពីអត្តសញ្ញាណនៃជនសង្ស័យចំនួន ៦នាក់ត្រូវបានធ្វើឡើងជាសាធារណៈ។
សូមបញ្ជាក់ថា ការចាប់ខ្លួននេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតទៅក្នុងការវាយប្រហារបំផ្លាញនៅលើរថភ្លើង Thalys នៅភាគខាងជើងនៃប្រទេសបារាំង នៅថ្ងៃទី២១ សីហា ឆ្នាំ២០១៥៕
មតិយោបល់