ព្រៃវែងៈ នៅវេលាម៉ោង១២និង២០នាទីយប់ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ នៅចំណុចប៊ៀខាងជើង ភូមិព្រៃស្វាយ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ នី សុខគាង ភេទប្រុស អាយុ៧ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ(ស្លាប់) ដោយឪពុកម្តាយក្មេងរងគ្រោះមិននៅផ្ទះគឺទុកកូនឲ្យនៅជាមួយយាយឈ្មោះ ហ៊ុ ហ៊ា អាយុ៦៧ឆ្នាំ។
បន្ទាប់ពីទទួលព័ត៌មានពីលោក វោន ភាព អនុប្រធានភូមិព្រៃស្វាយ ភ្លាម សមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ និង ពនិត្យសាកសព ឃើញថាក្មេងរងគ្រោះគឺស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយបានប្រគល់សាកសពឲ្យបងប្អូនធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ ក្មេងទៅតាមពូនៅបូមទឹកដាក់ស្រែនៅខាងជើងភូមិ ដោយពូមិនបានដឹង ទើបក្មេងលង់ទឹកស្លាប់៕
មតិយោបល់