ព័ត៌មានជាតិ

សូមជ្រាប! ប្រកាសប្រមូលលិតផលគ្រាប់អាល់ម៉ុន និងអែបព្រីខត ដែលមានម៉ាកយីហោ UBERTI ពីទីផ្សារប្រទេសបារាំង!!!

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដំណឹងដល់សាធារណៈជន ពាណិជ្ជករនាំចូល អាជីវករលក់ដុំ លក់រាយ សូមមេត្តាជ្រាបថា៖ អាជ្ញាធរបារាំង អគ្គនាយកដ្ឋានប្រកួតប្រជែង កិច្ចការអ្នកប្រើប្រាស់ និងត្រួតពិនិត្យការក្លែងបន្លំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Directorate-General for Competition, Consumer Affairs and Fraud Control of Ministry of Economy and Finance) បានជូនដំណឹងអំពីការប្រមូលត្រឡប់មកវិញនូវផលិតផលគ្រាប់អាល់ម៉ុន និងអែបព្រីខត (Bitter Almonds AB Apricot) ដែលមានម៉ាកយីហោ UBERTI ពីទីផ្សារប្រទេសបារាំង។

ការប្រមូលនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា ផលិតផលទាំងនេះមានចម្លងចូលសារធាតុ Prussic acid cont (hydrogen cyanide or hydrocyanicacid) ក្នុងបរិមាណច្រើនជាង ៥០០mg ក្នុង១Kg ផលិតផល លើសពីកម្រិតអនុញ្ញាត ដែលកំណត់ដោយបទប្បញ្ញត្តិគឺ ២០mg ក្នុង ១Kg ផលិតផល។

សូមសាធារណៈជន មេត្តាមើលព័ត៌មានលំអិតដូចរូបខាងក្រោម៖

មតិយោបល់