ព័ត៌មានកីឡា

Tevez ប្រាប់ Buffon ឲ្យមកនេះមក

មិនខ្វះកៅអីចាំឡើយ អតីតខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន Carlos Tevez បានណែនាំអតីតមិត្តរួមក្រុមរបស់ខ្លួន Gianluigi Buffon ឲ្យផ្លាស់មកលេងជាមួយរូបគេនៅ Boca Juniors ។

ភាពស្រពិចស្រពិល នៃអនាគត់របស់អ្នកចាំទីដៃតុកកែ Gianluigi Buffon រួមទាំងការចាប់អារម្មណ៍ពីសំណាក់​ក្លិបក្រៅទ្វីបជាច្រើននោះ ហាក់ពិបាកសម្រេចនៅបញ្ចប់​រដូវកាលនេះ។ យ៉ាងណាវិញ បើតាមកាសែត AS បានចុះផ្សាយថា អតីតខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Carlos Tevez បានណែនាំ Buffon ឲ្យផ្លាស់មកកាន់ Boca Juniors ជាមួយរូបគេ។ កាសែតខាងលើនេះ បានដកស្រង់សម្តីរបស់ Tevez ថា៖ Buffon មកទីនេះ ( Boca Juniors ) មក មិនខ្វះទេកៅអីសម្រាប់ទទួលនោះ ហើយមិនចាំបាច់បារម្ភរឿងអង្គុយមើលឡើយ នៅទីនេះ ត្រៀមកៅអីរួចហើយសម្រាប់ Buffon ។

ជាការពិតណាស់ Buffon ស្រួលមិនស្រួល អាចទៅលេងនៅអាហ្សង់ទីន ក៍ថាបាន ព្រោះថា Boca Juniors ជាក្លិបយក្សនៅឡាទីនស្រាប់ ខណ:ការផ្លាស់ទៅកាន់ទីនោះ ប្រៀបដូចជាការដកស្រង់​បទពិសោធន៍ថ្មី លើទឹកដីអាមេរិកខាងត្បូង។

មតិយោបល់