ព្រះសីហនុៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានការប្រទះឃើញសពបុរសម្នាក់ បានអណ្តែតក្នុងទឹកសមុទ្រដោយគ្មានឯកសារសម្គាល់ពីអត្តសញ្ញាណនោះឡើយ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង២០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅឆ្នេរសុខា ក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះនេះ គឺស្លាប់ដោយសារលង់ទឹកសមុទ្រ ហើយពេលនេះត្រូវបានយកទៅតម្កល់ទុកនៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរកសាច់ញាតិ៕
មតិយោបល់