កំពង់ឆ្នាំងៈ កាលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២និង៤០នាទីរសៀល មានករណីចោរកម្ម លួចគាស់ផ្ទះរបស់ ឈ្មោះ វ៉ែន សារ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ នៅចំណុចភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈប្រពន្ធជាប់លក់ដូរ នៅឯផ្សារលើ ហើយប្តីបានចុះទៅធ្វើការតាមស្រុក។ លុះពេលល្ងាចត្រឡប់មកផ្ទះវិញ ឃើញទ្វាផ្ទះមានស្នាមគាស់ របើកព្រឹលទ្វារ ពិនិត្យមើល ទ្រព្យសម្បត្តិក្នុងផ្ទះ បាត់អស់ កាបូបស្ពាយ ចំនួន៣ សរុបលុយមានក្នុងកាបូប ចំនួន១៥ម៉ឺនរៀល និង សម្ភារៈមួយចំនួន ។
លុះដល់ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ម្ចាស់ផ្ទះខាងលើ បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ច រួចកម្លាំង យើងបានចុះពិនិត្យផ្ទះ កើតហេតុ ហើយបានស្រាវជ្រាវតាមវិធានការជំនាញ រកឃើញក្រុមក្មេង១ក្រុម ដែលបានធ្វើសកម្មភាពចូលគាស់ផ្ទះលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ទាំងនោះមាន៥នាក់ ដែលមានអាយុទើបតែ១៣ ទៅ១៤ឆ្នាំតែប៉ុណ្ណោះ ។
សូមបញ្ចាក់ថា ក្នុងចំណោមក្រុមក្មេង ៥នាក់នេះ មាន៣នាក់ ធ្លាប់បានចូលលួចសម្ភារៈ នឹងគ្រឿងសំណង់ (សាលារៀន) កំពុងសាងសង់ អស់មួយចំនួន ក្នុងវិទ្យាល័យព្រះបាទ សុរាម្រឹត ។
បច្ចុប្បន្នក្រុមក្មេងខាងលើ កំពុងនាំខ្លួនមកកាន់អធិការដ្ឋានដើម្បីសាកសួរ តាមនិតិវិធី និងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្ត។
មតិយោបល់