ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជាង ៧តោន ត្រូវបានកំទេចចោល

(ខេត្តពោធិសាត់)៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំខេត្តពោធិ៍សាត់ បានរៀបចំពិធីកម្ទេចចោលទំនិញខូចគុណភាព និងហួសរយៈពេលប្រើប្រាស់ចំនួន ៧ ២០០ គីទ្បូក្រាម នៅក្នុងបរិវេណពហុកីទ្បាដ្ឋានខេត្តពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត និងជាដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត លោក ប៊ុង តាំងទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកស្រី ឈុន សេរីរ័ត្ន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ទំនិញខូចគុណភាព និងហួសរយៈពេលប្រើប្រាស់ ដែលភាគច្រើនជាម្ហូបអាហារ និងភេសជ្ជៈទាំងនេះ ត្រូវបានមន្រ្តីជំនាញសាខាក.ប.ប. ប្រចាំខេត្តពោធិ៍សាត់ ធ្វើការត្រួតពិនិត្យ និងដកហូតពីតាមបណ្តាផ្សារ និងឃ្លាំងស្តុកទំនិញនានាក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ក្នុងរយៈពេលកន្លងមកនេះ។

 

ប្រភព៖ ក.ប.ប

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *