ព័ត៌មានជាតិ

ពុទ្ធោ! ជិះរ៉ឺម៉កម៉ូតូទៅបុកជាមួយរថយន្ត ស្លាប់ភ្លាមៗមួយរំពេច

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូរ៉ឺម៉កនិងរថយន្ត​ បណ្តាលឲ្យបុរសម្នាក់ស្លាប់់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៤៥នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ២៧-២៨ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីនេះកើតឡើងរវាងម៉ូតូរ៉ឺម៉ក គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ មុត​​ សុខុម ភេទប្រុស អាយុ៤៧ឆ្នាំ មានទិសដៅពីភ្នំពេញទៅអ្នកលឿង។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបុករថយន្តមិនស្គាល់ម៉ាក (បើករត់គេចខ្លួន) បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូរម៉កនៅកន្លែងកើតហេតុតែម្តង ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី៕

មតិយោបល់