ព័ត៌មានជាតិ

បើករថយន្ត មិន គោរព​ស្លាក​សញ្ញា ចរាចរណ៍ហាម​មិន​ឲ្យ​បត់​ត្រលប់​ក្រោយ ត្រូវ ម៉ូតូ​រ៉ឺម៉ក​កង់​៣​បុក​ពេញ​ទំហឹង​រង​ការខូចខាត​

​ភ្នំពេញ ៖ ម៉ូតូ​រ៉ឺម៉ក​កង់​៣​បើក​បុក​គ្នា​ជាមួយ​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​ព្យាយាម បត់​រថយន្ត ត្រលប់​ក្រោយ បណ្តាលឲ្យ​រង​ខូចខាត​ទាំង​សងខាង កាល​វេលា​ម៉ោង ៩​និង ៣០ នាទី​យប់ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ក្រុមហ៊ុន តូយ៉ូតា តាម​បណ្តោយ​មហាវិថិ ស​ហព​ន្ធ័​រុស្ស៊ី ក្នុង​សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

ប៉ូលិស​ចរាចរណ៍​ខណ្ឌ​សែន​សុខ បានឲ្យដឹងថា មុនពេល​កើតហេតុ មាន​បុរស​ម្នាក​បាន​ជិះ​ម៉ូតូ ម៉ូតូ​រ៉ឺម៉ក​កង់​៣ មួយគ្រឿង មិន​មាន​ស្លាក់​លេខ បាន​ធ្វើ​ដ​ដំណើរ តាម​បណ្តោយ​មហាវិថី ស​ហព​ន្ធ័​រុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ហើយ​ខណៈ​មក​ដល់​ចំណុច មុខ​ក្រុមហ៊ុន តូយ៉ូតា​ក៏បាន​វាក់​អើ​ជាមួយ រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក់​លេខ ភ្នំពេញ 2O- 6309 មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ដែល​ព្យាយាម បត់​រថយន្ត ត្រលប់​ក្រោយ តាម​បណ្តោយ មហាវិថី ស​ហព​ន្ធ័​រុស្ស៊ី ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ដោយ​មិន​បាន​គោរព​ស្លាក​សញ្ញា ចរាចរណ៌​ហាម​មិន​ឲ្យ​បត់​ត្រលប់ ក្រោយ ក៏​ធ្វើឲ្យ ម៉ូតូ​រ៉ឺម៉ក​កង់​៣​ជ្រុល​ទៅ​បុក​រថយន្ត ចំ​កង់​មុខ​ខាងស្តាំ​បែក​សង្គៀ​ង រង​ការ​ខូច​ខាត់ ហើយ​ចំណែក ម៉ូតូ​រ៉ឺម៉ក​កង់​៣ វិញ​ក៏​រង​ការខូចខាត​ដូចគ្នា ។ ក្រោយពេល​កើតហេតុ​ដោយ​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​រួច​ក៏​បាន​ធ្វើ​ការសម្របសម្រួល ភាគី​ទាំងពីរ ហើយ​ក៏​ម្ចាស់ ម៉ូតូ​រ៉ឺម៉ក​កង់​៣ ខ្ជិល​មានរឿង​វែងឆ្ងាយ ក៏​ចេញ​ថ្លៃ​ខូចខាត​ឲ្យ​ម្ចាស់​រថយន្ត​កាមរី​ឆ្លាម ចំនួន​១០០ $ ដើម្បី​បញ្ចប់រឿង​៕

2014-07-30_100006

មតិយោបល់