កាលពីថ្ងៃទី២៨ មេសា សមាជិកគ្រួសារតារាកម្ពុជាយ៉ាងច្រើនកុះករ បានបង្ហាញស្ទីលបង្អួតសម្រស់យ៉ាងស្រស់ស្អាត ក្នុងឈុតសម័យលង្វែក នៅក្នុងពិធីសម្ពោធហាងកាហ្វេអ៊ីនថៈនីន នៅម្ដុំផ្សារបឹងកេង។ ក្នុងចំណោមតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងយ៉ាងច្រើនកុះករ តារារះថ្មីមួយចំនួនក៏រំលេចសម្រស់មើលហើយទាក់ភ្នែកមិនចាញ់តារាជើងចាស់ផងដែរ។ តារាទាំំងនោះរួមមាន៖
កញ្ញា ពេជ្រ ចរណៃ៖ នាងទើបតែមានឱកាសប្រឡូកសិល្បៈក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដ្បិតតែត្រូវបានគេស្គាល់ច្រើនតាមរយៈជំងឺដាច់សរសៃប្រើសបេះដូងហើយប្រឈមអាយុជីវិតមុនមានសំណាងបានវះកាត់។ ក្រោយពីជាជំងឺនាងកាន់តែស្អាតគួរអោយគ្រឺតក្នាញ់ ជាពិសេសនៅពេលរំលេចឈុតក្នុងសម័យលង្វែកក្នុងចំណោមតារាល្បីៗច្រើននាក់។
កញ្ញា អ៊ុង នីនិច្ច៖ តារាចម្រៀងរះថ្មីដែលទើបឡើងកូដរូបនេះ ក៏ស្រស់ស្អាតមិនធម្មតាផងដែរ ជាមួយនឹងឈុតបែបសម័យលង្វែកនៅក្នុងថ្ងៃនោះ។ ជាមួយនឹងភាពក្រម៉ិចក្រម៉ើមស្ទើរតែគ្រប់សន្លឹកក្នុងពេលថតរូប តារាចម្រៀងរូបនេះ កាន់តែរំលេចសម្រស់ ជាក់ស្ដែងស្ទើរមិនមានប៉ុស្ដិ៍ណាដែលនាងបង្ហោះហើយ មិនស្រស់ស្អាតជាមួយនឹងឈុតសម័យលង្វែកនេះទេ។
កញ្ញា សោភា ទេពី៖ ជាការពិតតារាស្រីវ័យ១៦ឆ្នាំរូបនេះ គឺជាតារាចម្រៀងនោះទេ ដោយគេចាប់ផ្ដើមស្គាល់ខ្លាំងនៅពេលដែលនាងមានឱកាសបានចូលប្រលងក្នុងកម្មវិធី Cambodian Idol ប៉ុន្តែនាងក៏មានសម្រស់មិនចាញ់តារាកញ្ញាសម្ដែងនោះដែរ ជាពិសេសនៅពេលដែលវិលមកតែងឈុតបុរាណៗ ដែលធ្វើអោយអ្នកណាក៏ភ្លឹកនឹងសម្រស់។ ក្នុងសម្លៀកបំពាក់សម័យលង្វែក មិនសរសើរមិនបាននោះទេ សម្រាប់ សោភា ទេពី ដែលមហាជនធ្លាប់តែគាំទ្រនូវទឹកដមសំឡេង និងស្ទីលច្រៀងបែបយុវវ័យ។
កញ្ញាអូនពេជ្រ៖ ក្នុងនាមជាតារារះថ្មី តែកញ្ញាបានរំលេចសម្រស់មិនចាញ់តារាដែលមានកេរ្តិ៍ឈ្មោះនោះទេ ដោយអ្នកបានឃើញនាងសុទ្ធតែបានសរសើរថាអូនពេជ្រ ស្រស់ស្អាតក្នុងឈុតសម័យលង្វែកមិនធម្មតានោះផង។ បានទើបតែចូលប្រឡូកក្នុងសិល្បៈតាមរយៈ«គ្រួសារតារាកម្ពុជា»ប្រមាណជា១ឆ្នាំប៉ុណ្ណោះ ខណៈដែលឱកាសសម្ដែងក៏មិនទាន់មានច្រើននោះដែរ ប៉ុន្តែនាងមើលទៅស្រស់ស្អាតនៅពេលបានគ្រងសំលៀកបំពាក់ផ្សេង។
កញ្ញា ទេព មុន្នីរក្សា៖ តារារាងល្អិតរូបនេះ ដ្បិតថាមានចំណូលចិត្តតែងខ្លួនបែបសម័យនាពេលកន្លងងមក ប៉ុន្តែនៅពេលមានឱកាសបានបង្ហាញខ្លួនជាមួយ«គ្រួសារតារាកម្ពុជា» នាងក៏ស្អាតលេចសម្រស់គួរអោយសរសើរផងដែរ នៅពេលបានគ្រងក្នុងឈុតសម័យលង្វែក។ នាងស្អាតមិនអន់នោះទេ សម្រាប់មួយឈុតដែលបានបង្អួតឡើង។
កញ្ញា កែវ ពេជ្រកុសុម៉ា៖ នាងគឺជាតារាសម្ដែងថ្មីសន្លាងសុទ្ធសាធ ប៉ុន្តែនៅពេលបានប្រឡូកជាមួយនឹង«គ្រួសារតារាកម្ពុជា» ក៏ពិបាកនឹងមើលស្រាលសមត្ថភាពផងដែរ ដោយសារតែនាងក្រៅពីចេះរៀបចំអត្តចរឹកចុះចំណោមជាមួយតារារៀមច្បង នាងក៏ស្អាតមិនអន់ដែរ ជាមួយឈុតនៅក្នុងសម័យលង្វែក។
កញ្ញា នី ម៉ាលីណា៖ តារាចម្រៀងថ្មោងថ្មីរូបនេះ ក៏ស្អាតមិនណយផងដែរ នៅពេលរំលេចឈុតក្នុងសម័យលង្វែក។ នាងទើបតែមានឱកាសបានក្លាយជាសមាជិករបស់គ្រួសារតារាកម្ពុជាប៉ុណ្ណោះ ប៉ុន្តែមានភាពសកម្មនៅក្នុងក្រុមនេះក្នុងមួយរយៈចុងក្រោយ។ នាងនិយាយថាសប្បាយចិត្តដែលបានបង្ហាញខ្លួនជាមួយតារារៀមច្បង ជាពិសេសក្នុងសកម្មភាពសង្គម និងកិច្ចការលើកស្ទួយវប្បធម៌នានាដែលគ្រួសារតារាកម្ពុជាធ្វើឡើង។
មតិយោបល់