ព័ត៌មានជាតិ

លឿនប៉ះលឿន! ខ្ទេចទាំងសងខាង រថយន្តនិងម៉ូតូ!..

ភ្នំពេញ: បុរសម្នាក់បើករថយន្តឡិចស៊ីសស៊េរីទំនើបមួយគ្រឿង តាមបណ្តោយផ្លូវ៤៣២ទិសដៅពីលិចទៅកើត បញ្ច្រាស់ទិសគ្នាជាមួយម៉ូតូស្រាប់តែម៉ូតូរេមកបុករថយន្ត បណ្តាលឲ្យរងការខូចខាតខាងមុខរថយន្ត ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣២ សង្កាត់ ទួលទំពូងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីស៣៥០ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2W-8448 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិទិសដៅពីលិចទៅកើត ស្រាប់តែមានម៉ូតូម៉ាកស្ទេប ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់1A-2571 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនទិសដៅពីកើតទៅលិចបញ្រ្ចាសទិសគ្នាជាមួយរថយន្តរេចង្កូតទៅបុករថយន្ត បណ្តាលឲ្យធ្លាក់កាងរថយន្តផ្នែកខាងឆ្វេងរីឯម៉ូតូដួលអូសបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល។

ក្រោយពេលកើតហេតុម្ចាស់រថយន្តក៏មិនចង់បន្តរឿងទៀតនាំវែងឆ្ងាយក៏សងសំណងទៅខាងភាគីម៉ូតូចំនួន២៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់