ព័ត៌មានជាតិ

បុកបង្គោលភ្លើងគេទារសំណង បែរជាជេរគេ! បុរសម្នាក់ បើករថយន្តAudi-Q7ស្លាកលេខភ្នំពេញ2AU-0006 លឿនដូចហោះបុកខឿននិងបង្គោលភ្លើង!

ភ្នំពេញៈ បុរសម្នាក់បើករថយន្តAudi-Q7ស៊េរីទំនើបមួយគ្រឿង បានបុកខឿនដាក់សួនពុះចែកទ្រូងផ្លូវ ហើយរេចង្កូតទៅបុកថ្មដាក់បង្គោលភ្លើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ R1ទៅR6 ស្ថិតក្នុង សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកAudi-Q7ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AU-0006 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនក៏បានរេចង្កូតទៅបុកខឿនដាក់សួនពុះចែកទ្រូងផ្លូវនឹងរេចង្កូតទៅបុកថ្មដាក់បង្គោលភ្លើងបណ្តាលឲ្យរងការខូចខាត។ រីឯរថយន្តវិញបែកកង់ផ្នែកខាងឆ្វេងទាំងពីរស្រាប់តែខាងសន្តិសុខតំណាងខាងក្រុមហ៊ុនបានទារសំណងហើយខាងភាគីរថយន្តក៏ព្រមសងចំនួន៣០០ដុល្លារ តែខាងភាគីរថយន្តបានជេរទៅសន្តិសុខទាំងអស់នោះដែរតំណាងឲ្យខាងក្រុមហ៊ុនក៏សន្តិសុខនោះខឹងពេកមិនព្រមយកសំណង ដើម្បីជួសជុលថ្មនោះឡើងវិញឲ្យធ្វើទៅតាមច្បាប់ដើម្បីឲ្យខាងក្រុមហ៊ុនទៅដោះស្រាយវិញ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឲ្យភាគីខាងរថយន្តហើយនឹងក្រុមហ៊ុនរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

មតិយោបល់