ព័ត៌មានជាតិ

ហួសចិត្ត! សិស្សវិទ្យាល័យជម្ពូវន្ត័ថ្នាក់ទី១២ម្នាក់ សុំស្នេហ៍យុវតីម្នាក់មិនបាន គំរាមសម្លាប់នាងរួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ!!

ភ្នំពេញៈ សិស្សវិទ្យាល័យជម្ពូវ័ន ថ្នាក់ទី១២ម្នាក់ តាមស្រលាញ់និងសុំស្នេហ៍យុវតីម្នាក់ជាសិស្សវិទ្យាល័យរៀននៅសាលាជាមួយគ្នាបានមិនបានដូចបំណង ក៏គំរាមចាក់សម្លាប់នាង រួចនិងចាក់សម្លាប់ខ្លួនឯងតាមក្រោយ តែត្រូវមិត្តភក្តិរបស់យុវតីម្នាក់ បានឭពាក្យគំរាមរបស់យុវសិស្សឈាមរាវ ខាងលើក៏ទៅប្រាប់ម្តាយ យុវតីរងគ្រោះនោះ ទើបម្តាយមកប្តឹងនាយកសាលាភ្លាមៗ គ្រូក៏បានឆែកក្នុងកាបូបស្ពាយរបស់យុវសិស្សដែលគំរាមនោះ ភ្លាមៗឃើញដាវសាំម៉ូរ៉ៃ១ដើម ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ហេតុការណ៍នេះបានបង្កឲ្យមានភ្ញាក់ផ្អើលពេញវិទ្យាល័យជម្ពូវ័នកាលពីរសៀលម៉ោង៣ និង៣៦នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងថ្នាក់១២ នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ភ្នាក់ងារ Post News ថា យុវសិស្សដែលគំរាមចាក់សម្លាប់យុវតីនោះឈ្មោះ ភី លីដា អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់១២សេ នៃវិទ្យាល័យជម្ពូវ័ន រស់នៅ
ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ចំណែកយុវតីរងគ្រោះដែលគេគំរាមនោះ រស់នៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពដដែលបន្តថា យុវជនជាសិស្សដែលគំរាមនោះ បានលួចស្នេហ៍យុវតីខាងលើ អស់រយៈពេលជាយូរមកហើយ តែនាងមិនព្រមទទួលក្តីស្រឡាញ់ពីយុវជនខាងលើ ព្រោះកំពុងនៅរៀន មិនអាចមានស្នេហាបានឡើយ។ ដោយសារតែនាងមិនព្រមទទួលក្តីស្នេហ៍ពីខ្លួន យុវជនឈាមរាវកើតទុក្ខមិនសុខចិត្ត ខឹងនាងជាខ្លាំ
ង រហូតប្រើពាក្យគំរាមសម្លាប់ចោលរួចហើយ និងសម្លាប់ខ្លួនឯងនៅតាមក្រោយ។

ប្រភពបន្តថា មិត្តភក្តិរបស់យុវតីរងគ្រោះ បានឭពាក្យគំរាមដូចនោះ ក៏បានលួច
ទៅប្រាប់ម្តាយយុវតីនោះ រួចហើយម្តាយនាងបានទៅប្តឹងនាយកសាលា បន្តរហូតឈានដល់ការឆែកឆេរឃើញដាវសាំម៉ូរ៉ៃ១ដើម ដែលយុវសិ
ស្សជាប់ការសង្ស័យនោះ បានលាក់ទុកក្នុងកាតាបស្ពាយទុកធ្វើសកម្មភាពទាន់ពេលវេលា រួចប្តឹងសមត្ថកិច្ចឃាត់ខ្លួនយុសិស្សនោះទៅសួរនាំនៅប៉ុស្តិ៍ចោមចៅ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានបានសារភាពថាខ្លួន បានទុកដាវសាំម៉ូរ៉ៃក្នុងកាតាបស្ពាយនោះមែន ដោយដាវនោះខ្លួនរើសបាន។ ចំណែកម្តាយយុវតីរងគ្រោះបានឲ្យកូនស្រីមកដាក់ពាក្យបណ្តឹង និងសុំឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/Yy_bmiPa48Q

មតិយោបល់