ព័ត៌មានជាតិ

ជិះម៉ូតូលឿន បុករថយន្តពីក្រោយ ដួលត្រូវម៉ូតូមួយគ្រឿងបុកបន្តកន្ទុយ ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់!

​ព្រៃវែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយមានម៉ូតូបុកពីក្រោយរថយន្តក៏មានម៉ូតូមួយគ្រឿងមកពីក្រោយបន្តកន្ទុយ បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់៣នាក់ និងស្រាល២នាក់។

កើតហេតុនៅវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៥៥-៥៦ ភូមិពារាំង ឃុំ រាប ស្រុកពារាំង ខេត្តព្រៃវែង។

ម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1P 3979 ជិះដោយឈ្មោះ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្មគោល សង្លាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមដំណើរដោយឈ្មោះ ខា ដាវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសង្កាត់ជាមួយគ្មា ធ្វើដំណើពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ម៉ូតូបានជ្រុលចង្កូតទៅបុកពីក្រោយគូទរថយន្តមួយគ្រឿង ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យម៉ូតូដួល។ បន្ទាប់មកក៏មានម៉ូតូមួយគ្រឿងផ្សេង ទៀតម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GW8746 ជិះដោយឈ្មោះ ឈុន វ៉ាន់ណេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានអ្នករួមដំណើរជាមួយចំនួន២នាក់ទៀតគឺ៖១ឈ្មោះ ព្រុំ វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិសង្កាត់ជាមួយគ្នា។និងទី២ឈ្មោះ ថា មិនា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកប្រា ឃុំព្រែកកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ដែលកំពុងធ្វើដំណើរបន្តពីក្រោយស្របទិសគ្នា ក៏ជ្រុលទៅបុកគូទម៉ូតូ C125 បន្ថែមទៀត បណ្តាលឲ្យអ្នកជិះម៉ូតូC125 រងរបួសធ្ងន់ទាំង២នាក់ ចំណែកអ្នកជិះម៉ូតូនិច រងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់។

ក្រោយពេលកើតហេតុ អ្នករងរបួស៥នាក់(ធ្ងន់៣នាក់, ស្រាល២នាក់ ) ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកពារាំង តែក្រោយមកឈ្មោះ បញ្ញា ក៏បានស្លាប់ទៅ ។
ចំណែកវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញសំណុំរឿង៕

មតិយោបល់